X-Water Logo
ត្រឡប់ទៅទំព័រព័ត៌មានវិញ

December 30, 2025

សំណើសុំបង្កើតផែនការវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅភ្នំពេញ

សំណើសុំបង្កើតផែនការវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅភ្នំពេញ

កិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុន XWATER Technology Co., Ltd. ដឹកនាំដោយឧកញ៉ាបណ្ឌិត លី រិទ្ធ អគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុន XWATER Technology Co., Ltd. បានស្នើសុំបង្កើតផែនការវិនិយោគសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់។

សំណើសុំបង្កើតផែនការវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅភ្នំពេញ - Part 2

កិច្ចប្រជុំខាងលើក៏បានពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធនឹងសំណើសុំបង្កើតផែនការវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ ដែលក្រុមហ៊ុនមានសមត្ថភាពផលិតក្នុងទំហំ ២០០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅភ្នំពេញ។

គួរកត់សម្គាល់ថា គម្រោងនេះនឹងមានភាពសមស្រប ឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែង និងអាចដោះស្រាយបញ្ហាចំពោះមុខដែលតំបន់មូលដ្ឋានកំពុងប្រឈមបានយ៉ាងមានប្រសិទ្ធភាព និងចំគោលដៅ។

ចូលរួមឆានែលរបស់យើង