
ថ្នាក់ដឹកនាំ

ការកសាងកេរ្តិ៍ឈ្មោះជាអ្នកដឹកនាំក្នុងឧស្សាហកម្ម
ថ្នាក់ដឹកនាំរបស់ អិកវ៉ធើរ ថេកណឡជី មានទាំងជំនាញច្បាស់លាស់ និងបទពិសោធន៍ទូលាយ ប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់បំផុត គឺជំនឿជាក់ថា «បុគ្គលិកគឺជាបេះដូងនៃក្រុមហ៊ុនយើង»។ ភាពវាងវៃ បទពិសោធន៍ និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគាត់ គឺជាខ្នងបង្អែកធានាថា យើងអាចឆ្លើយតបគ្រប់តម្រូវការដ៏ស្មុគស្មាញរបស់អតិថិជនបានជោគជ័យ។ តាមរយៈការធ្វើជាគំរូផ្ទាល់ ថ្នាក់ដឹកនាំរបស់យើងតែងតែជំរុញទឹកចិត្តបុគ្គលិកគ្រប់កម្រិតឱ្យរីកចម្រើនក្នុងអាជីពការងារ ព្រមទាំងបង្កើតបរិយាកាសការងារដែលពោរពេញដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពសម្រាប់ពួកគាត់គ្រប់ៗគ្នា។
សាររបស់អគ្គនាយក
យេីងរួមគ្នា ចូលរួមការពារភពផែនដីរបស់យេីង

មូលហេតុដែលខ្ញុំបង្កើត ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី ក្នុងឆ្នាំ ២០១៦
ខ្ញុំបានបង្កើត ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ គឺដើម្បីបញ្ជាក់ថាបច្ចេកវិទ្យាចុងក្រោយស្តង់ដារពិភពលោក អាចត្រូវបានផ្តល់ជូនដល់អតិថិជនជាមួយនឹងដំណើរការប្រកបដោយគុណភាពខ្ពស់ តម្លៃប្រកួតប្រជែង និងមាននិរន្តរភាពយូរអង្វែង។
ការធ្វើប្រព្រឹត្តិកម្មទឹក និងទឹកកខ្វក់ មិនមែនត្រឹមតែជាបញ្ហាប្រឈមផ្នែកវិស្វកម្មនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ចាំបាច់សម្រាប់សុខភាពសាធារណៈ ការការពារបរិស្ថាន និងមនុស្សជំនាន់ក្រោយ។ ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយការអនុវត្តជាក់ស្តែង ភាពជឿជាក់ និងនវានុវត្តន៍ ដែលជួយដល់ឧស្សាហកម្ម និងសហគមន៍ឱ្យរីកចម្រើនដោយមានការទទួលខុសត្រូវ។
នៅ ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី យើងប្រឈមមុខនឹងរាល់បញ្ហាដោយទំនុកចិត្ត។ យើងជឿជាក់ថា រាល់បញ្ហាប្រឈមគឺជាឱកាសមួយដើម្បីធ្វើនវានុវត្តន៍ ការអភិវឌ្ឍន៍ និងកសាងផលប្រយោជន៍ដល់សង្គមជាតិអង្វែង។
- ផ្តល់ជូននូវដំណោះស្រាយផ្នែកប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនិងទឹកកខ្វក់ដែលមានប្រសិទ្ធភាពខ្ពស់។
- បន្តធ្វើនវានុវត្តន៍តាមរយៈស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឆ្លាតវៃ។
- រក្សាតម្លៃប្រកួតប្រជែងដោយមិនបន្ថយគុណភាពឡើយ។
- គាំទ្រអតិថិជនរបស់យើងក្នុងការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងការបំភាយឧស្ម័នកាបូន។
- កសាងភាពជាដៃគូរយៈពេលវែងដោយផ្អែកលើការជឿទុកចិត្ត សុចរិតភាព និងឧត្តមភាព។
យុទ្ធសាស្ត្ររបស់យើង

ភាពជាអ្នកដឹកនាំ
ភាពជាអ្នកដឹកនាំ គឺការបង្កើតឱកាស ការផ្ដល់កម្លាំងចិត្តដល់មនុស្ស និងការទទួលខុសត្រូវចំពោះអនាគត។ អ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ ត្រូវតែមានភាពស្មោះត្រង់និងសុចរិតភាពជាប្រចាំ ហើយសុចរិតភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះនៃការទុកចិត្ត ហើយការទុកចិត្តនេះឯង គឺជាកាតាលីករនាំឱ្យមានភាពជោគជ័យប្រកបដោយចីរភាព។
នៅ អិកវ៉ធើរ ថេកណឡជី យើងដឹកនាំក្រុមការងារដោយប្រកាន់ខ្ជាប់នូវនវានុវត្តន៍ វិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងការកែលម្អឥតឈប់ឈរ។ យើងជឿជាក់យ៉ាងមុតមាំថា បុគ្គលិករបស់យើងគឺជាកម្លាំងស្នូលដ៏ខ្លាំងបំផុត ហើយតាមរយៈកិច្ចសហការនេះ យើងប្ដេជ្ញាចិត្តបង្កើតលទ្ធផលដ៏មានន័យ និងយូរអង្វែងសម្រាប់អតិថិជន សង្គម និងបរិស្ថានរបស់យើង។
នវានុវត្តន៍របស់យើងគឺការកសាងសមិទ្ធផលដែលមានប្រសិទ្ធភាពខ្ពស់ ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាពប្រតិបត្តិការ ភាពជឿជាក់ខ្ពស់ និងផ្ដល់ជូនតម្លៃសមរម្យក្នុងការប្រកួតប្រជែង។
យើងបន្តកែលម្អដំណោះស្រាយរបស់យើងដើម្បីបង្កើនប្រសិទ្ធភាពអតិបរមា ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
នវានុវត្តន៍របស់យើង
ចក្ខុវិស័យរបស់យើង
ក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់សហគមន៍ និងសហគ្រាសនានា ដើម្បីសម្រេចបានការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero) និងរួមចំណែកកសាងសង្គមជាតិនិងបរិស្ថានស្អាត ផាសុកភាព និងចីរភាពជាងមុន។
យេីងរួមគ្នា ចូលរួមការពារភពផែនដីរបស់យេីង។
ឧកញ៉ា បណ្ឌិត លី រិទ្ធ
ស្ថាបនិក និងអគ្គនាយក
ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី
