
យើងរួមគ្នា កសាងអនាគតប្រកបដោយចីរភាព
រាល់គម្រោងដែលក្រុមហ៊ុនយើងផ្ដល់ជូន រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកសាងសហគមន៍ឱ្យកាន់តែរឹងមាំ តាមរយៈដំណោះស្រាយវិស្វកម្មដ៏ឆ្លាតវៃ
សមិទ្ធផល និងបទពិសោធន៍
បទពិសោធន៍ ការងារ
គម្រោងសម្រេចបាន
អតិថិជន
ដៃគូសហការអន្តរជាតិ
ដំណោះស្រាយដែលក្រុមហ៊ុនយើងផ្ដល់ជូន
ក្រុមហ៊ុនយើងមានជំនាញនិងបទពិសោធន៍សាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនិងទឹកកខ្វក់ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលេីដំបូល(សូឡា) និងប្រព័ន្ធអគ្គិសនី និងភ្លើងបំភ្លឺ ដែលជួយឱ្យអាជីវកម្មដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃ។
ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់
ផ្តល់សេវាកម្ម EPC (ការរចនា ការផ្គត់ផ្គង់ និងការសាងសង់) និង O&M (ការប្រតិបត្តិការ និងការថែទាំ) សម្រាប់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតឧស្សាហកម្ម ដើម្បីការពារធនធានទឹក និងបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ✓ប្រឹក្សាយោបល់លើគម្រោងចាស់ថ្មី
- ✓ការរចនាប្រព័ន្ធដំណេីរការ
- ✓ការផ្គត់ផ្គង់ឧបករណ៍ស្តង់ដារ
- ✓ការសាងសង់និងដំឡើង
- ✓ការគ្រប់គ្រងប្រតិបត្តិការ
- ✓ការថែទាំការពារ

ស្ថាប័នដែលយេីងផ្ដល់សេវាកម្ម
យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការដើរតួជាដៃគូសហការដ៏គួរឱ្យទុកចិត្តសម្រាប់ស្ថាប័នរដ្ឋ ក្រុមហ៊ុនទឹកស្អាត និងវិស័យឧស្សាហកម្មនានានៅទូទាំងប្រទេសកម្ពុជា។




.jpg)






.jpg)


គោលការណ៍ដែលដឹកនាំ
រាល់គម្រោង,
រាល់ភាពជាដៃគូ,
និង រាល់ការសម្រេចចិត្ត ដែលយើងធ្វើ។
សុចរិតភាព
យើងធ្វើអាជីវកម្មដោយភាពស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងដៃគូរបស់យើង។

គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៏ទឹកកខ្វក់ដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា
គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តព្រះសីហនុ (ស្ថានីយទី៣ ២០,០០០ ម៉ែត្រគូប/ថ្ងៃ) វិស្វកម្មដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី គឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានកម្ពុជា។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប MABR គម្រោងនេះចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងលើកកម្ពស់សុខុមាលភាពសហគមន៍។
អានបន្ថែម →























តើលោកអ្នកកំពុងស្វែងរកការចាប់ផ្តើមគម្រោងបន្ទាប់វិស័យវិស្វកម្មមែនទេ?
មិនថាជាគម្រោងអភិវឌ្ឍន៍ថ្មី ឬការកែលម្អគម្រោងចាស់លើ៖
- ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់
- ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលេីដំបូល(សូឡា)
- ប្រព័ន្ធអគ្គិសនី និងភ្លើងបំភ្លឺ
ក្រុមវិស្វករជំនាញរបស់យើងខ្ញុំ ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រឹក្សា និងដំណោះស្រាយជូនលោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ!




